នេះជានំ Sanger មកពីហាង Pong Cambodia សាខាទួលទំពូង។ បើមើលទៅវាដូចជា Sandwich ចឹងប៉ុន្តែវាជា Sandger ទេ។សម្រាប់បរិយាកាសនៅទីនេះគឺខ្ញុំចូលចិត្តខ្លាំងព្រោះវាបែបសាមញ្ញមើលទៅទាក់ភ្នែកមែនទែន។ ហាងនេះមានទីតាំងនៅលើផ្លូវលេខ 155 ម្ដុំផ្សារទួលទំពូង។ Sangers នេះអាចជំនួសឲអាហារបីពេលរបស់អ្នកទាំងអស់គ្នាបានព្រោះវាជាប្រភេទអាហារឆ្អែត។សម្រាប់អ្នកដែលតមបាយល្ងាចៗអីត្រូវម៉ាច់ម៉ងយើងអាចកម្ម៉ង់បានតាមដែលយើងចង់ញាំុ។ហាងនេះបើកពីម៉ោង 6:30ព្រឹកដល់ម៉ោង 9យប់។អ្នកទាំងអស់គ្នាអាចអង្គុយញាំុនៅទីនេះក៏បានខ្ចប់ក៏បានតែបើអង្គុយញាំុនៅហ្នឹងបានថតរូបផុសជាមួយ Pong ហី🤪។ សម្រាប់អារម្មណ៏របស់ខ្ញុំផ្ទាល់ពេលទៅដល់ភ្លាមមានអារម្មណ៏ថាត្រជាក់ភ្នែកមែនទែនព្រោះការដេគ័ររបស់ហាងនេះមើលទៅគួរឲចង់ថតរូបខ្លាំងៗ😜តែទីនេះក៏មានបែបបន្ទប់ប្រជុំបានដែរណាអ្នកទាំងអស់គ្នាចង់ពិភាក្សាការងារអីបានយ៉ាងស្រួល☺️។ចូលមកដល់រស់ជាតិនៃនំ Sandgers វិញម្ដងសម្រាប់ខ្ញុំផ្ទាល់គឺឆ្ងាញ់គ្រប់ម៉ាត់ចំណែកសាច់នំគឺថាទន់បូករួមជាមួយភាពស្រួយទៀតផង រីឯសាច់និងបន្លែវិញពេលស្រោចជាមួយ Sauce គឺថាជាតិមែនទែន😋។ សម្រាប់តម្លៃនំគឺសមរម្យមែនទែនមានតម្លៃចាប់ពី 1$ជាង ឡើងទៅរហូតដល់ 4$ជាង ចំណែកសេវាកម្មក៏មិនយូរប៉ុន្មានដែរគឺត្រឹម10-15នាទីប៉ុណ្ណោះ តែបើកម្ម៉ង់តាម App delivery អាចនឹងយូរបន្តិច។ ចំណុចពិសេសរបស់ Pong គឺញាំុនៅពេលពេលក្ដៅៗឆ្ងាញ់មែនទែន។ហាងនេះតែងតែមានការប្រម៉ូសិនរៀងរាល់ពេលដែលមានបុណ្យជាតិ។ ចំពោះបុគ្គលិកវិញគឺរួសរាយនឹងរីករាយទទួលភ្ញៀវ បញ្ជាក់បន្តិចពេលខ្លះភ្ញៀវរៀងច្រើនគឺអាចសេវាយឺតដែរ។បើមិនចង់ទៅហាងផ្ទាល់អាចកម្ម៉ង់តាម app delivery បានណាអ្នកទាំងអស់គ្នា។ ខ្ញុំចង់ recommend អ្នកទាំងអស់គ្នាឲមកញាំុទីនេះផ្ទាល់គឺបានញាំុនៅពេលដែលនំនៅក្ដៅៗគឺឆ្ងាញ់ខ្លាំង😋😋😋៕
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍
  • ល្អសម្រាប់ អ្នកសន្សំថវិកា

0 Likes
12AM - 12PM$