តាសារិន លក់គ្រឿងក្លែមគ្រប់មុខជាហាងញ្ញុំាអីមួយកន្លែងដែលសម្បូរទៅដោយគ្រឿងក្លែមឆ្ងាញ់ៗជាច្រើនមុខ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ52EO ផ្លូវ592(ក្នុងច្រកឌឿងហែម)ខណ្ឌទួលគោក ម្តុំផ្សារមាន់អាំង ហាងនេះសាកសមបំផុតសម្រាប់អ្នកដែលរស់នៅតំបន់ទួលគោកនិងអ្នកដែលចង់ប្តូរបរិយាកាសជាមួយមិត្តភក្តិឮជាមួយគ្រួសារមកញ្ញុំាតាមបែបសាមញ្ញៗអីចឹងហា៎😂 ចំពោះម្ហូបនៅទីនោះមានច្រើនមុខមែនទែន តែសម្រាប់ខ្ញុំខ្ញុំកុម៉្មង់បានតែ3-4មុខប៉ុណ្ណោះរីឯតម្លៃក៏សមរម្យដែរ…សម្រាប់រសជាតិពោះគោគាត់វិញគឺល្មមអាចទទួលយកបានផ្ទាប់ជាមួយបន្លែនិងទឹកប្រហុករបស់គាត់គឺធានាថាដាក់មួយម៉ាត់ហើយចង់ដាក់ថែមទៀត😋ចំពោះរសជាតិទឹកប្រហុកគាត់វិញគឺថាឆ្ងាញ់ខ្លាំងមែនទែនអត់មានក្លិនឆួលប្រហុកពេកទេ និយាយពីរសជាតិសាច់គោអាំងជាប់ខ្លាញ់គាត់វិញនឹកឃើញពេលណាស្រក់ទឹកមាត់ពេលនឹង🤤សាច់គោរបស់គាត់គឺថ្មីមិនស្វិតពេកមិនខ្លាញ់ពេកញ្ញុំាជាមួយទឹកប្រហុកក៏បានអំបិលម្រេចក្រូចឆ្មារក៏បាន….ចំណែកឆាក្តៅអន្ទង់ជាមួយកញ្ឆែតវិញសម្រាប់ខ្ញុំរៀងផ្អែមបន្តិច(សម្រាប់អ្នកចូលចិត្តផ្អែមអាចនិងត្រូវមាត់) សម្រាប់រសជាតិឆាក្តៅកន្សោមដោះគោជាមួយកញ្ឆែតវិញរឹតតែឆ្ងាញ់ កន្សោមដោះគោរបស់គាត់មិនមានក្លិនពេកទេពេលដែលញ្ញុំាទៅគឺមានជាតិទឹកដោះគោ🐮អ្វីដែលកាន់តែប្លែកនោះគឺនៅហាងគាត់មិនមែនមានត្រឹមតែbeer ទេគឺគាត់មានលក់ជាប្រភេទស្រាថ្នាំជាច្រេីនមុខផងដែរ ដែលយើងអាចផឹកស្រាក្លែមជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់របស់គាត់ផងដែរ👀 សម្រាប់កន្លែងគាត់បើសិនជាយើងជិះម៉ូតូមកវាងាយស្រួលក្នុងការចតតែរាងពិបាកបន្តិចសម្រាប់អ្នកដែលជិះឡានមក🚗 សេវាកម្មរៀងយឺតបន្តិច ហើយអ្វីដែលខ្ញុំចង់ recommend នោះគឺស្រាថ្នាំរបស់គាត់បើអាចគាត់គួរតែផ្លាស់ប្តូរដបប្រើដបថ្មីវិញ….👍#Monika
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ