ខ្ញុំខានញាំការ៉េមស្វិនសិនយូរហើយ ថ្ងៃនេះបានមកសាកម្ដងទៀតជាមួយមេនុយថ្មីរបស់គេ មានអារម្មណ៍ថារសជាតិខុសពីមុន 🍨 👅 រសជាតិគឺប្លែកជាងពីមុនប៉ុន្តែម៉ឺនុយខ្លះឆ្ងាញ់ ខ្លះក៏អត់សូវឆ្ងាញ់ ជាក់ស្ដែងដូចប៉ុន្មានមុខដែលខ្ញុំហៅនេះមើលទៅទំនងតែរសជាតិរាងផ្អែមពេក សម្រាប់អ្នកចូលចិត្តផ្អែម is okay ប៉ុន្តែខ្ញុំចូលចិត្តផ្អែមដែរតែវានៅរាងផ្អែមសម្រាប់ខ្ញុំ។ 🍧 ចំពោះចាហួយខ្មៅទឹកកព្រិលនេះរសជាតិឈ្ងុយគុជនិងចាហួយខ្មៅ ហើយ topping គីងកូនោះឆ្ងាញ់ជាប់មាត់ អត់ផ្អែមពេលដាក់ជាមួយការ៉េមផ្អែមទៅវាចូលគ្នា ។ ចំពោះគ្រាប់បាល់ថារ៉ូដំឡូងផ្អែម ទឹកកព្រិលវិញ សម្រាប់ខ្ញុំអត់សូវចំណូលជាមួយរសជាតិហ្មឹង បើ topping ឆ្ងាញ់តែចាហួយខ្មៅ និង ចាហួយស្ករត្នោត តែបើគ្រាប់បាល់ថារ៉ូនោះវិញរសជាតិអីចឹង ញាំអត់ឆ្ងាញ់ ។ ឯទឹកកព្រិលវិញរសជាតិគ្រាន់បើគ្រាន់តែរាងឆាប់រលាយបន្តិច តែទាល់តែញាំ 4-5 នាក់បានអស់។ សម្រាប់តែក្រូចឆ្មារគេវិញគឺឆ្ងាញ់ម៉ងមិនផ្អែមពេកមិនជូរពេក ខ្ញុំចូលចិត្ត។ ចំពោះតម្លៃរាងធូរថ្លៃ សមរម្យ ហើយសេវាកម្មក៏ល្អ បរិយាកាសក៏ស្អាតប្លែក គ្រាន់តែឈុតមេនុយខ្លះចាំរាងយូរបន្តិច។ 🍧🍨 #Noreak #Swensen
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes