កន្លែងនេះពីមុនរាងលាក់ខ្លួនបន្តិច តែឥលូវលែងលាក់ហើយ ព្រោះអ្នកណាក៏ស្គាល់ដែរឥលូវមនុស្សណែនៗ 😂
ហាងនេះខ្ញុំទៅញឹកញាប់ជាងគេមួយរយៈក្រោយនេះព្រោះនៅទីនេះម្ហូប🥗🍺និងភេសជ្ជៈតម្លៃធូរថ្លៃជាងកន្លែងផ្សេងៗ សឹងតែថាអង្គុយផឹក4-5 ម៉ោងអីបើគ្នាច្រើនអស់ម្នាក់ 10$ ជាងអីទេ ផឹកលិចថ្លើម។
ចំពោះរសជាតិនៅនេះគួរសមម្ហូបសមនឹងតម្លៃដូចបាយឆា 🍚 spegattie 🍝 steak 🥩 មឹកបំពង សាច់គោបំពងល្ង អីហ្នឹងគឺរសជាតិទទួលយកបាន។
ចំពោះសេវាកម្មនៅទីនេះវិញគឺយូរខ្លាំង 😂 ពេលខ្លះហៅ៣ដងអីហើយក៏ម្ហូបអត់ទាន់ចេញដែរ នៅទីនេះកាលពីមួយរយៈមុន មនុស្សអត់សូវច្រើនក៏យូរ ដល់ឥលូវមនុស្សច្រើនទៀតគឺកាន់តែយូរ អ្នកណាៗក៏ល្បីដែរថានៅ 63 សេវាកម្មយូរ តែសួរថាហេតុអីបានចូលចិត្តទៅហ្នឹងដោយសារតម្លៃថោក 💵 ហើយសប្បាយជុំគ្នា 😂
នៅទីនេះបើចង់មានកន្លែងអង្គុយទាល់តែទៅរាងលឿនម៉ោង៥ជាង៦អី បើទៅម៉ោងជិត៧អីហើយគឺអស់កន្លែងអង្គុយហើយព្រោះមនុស្សច្រើនរាល់ថ្ងៃ។
អ្វីដែលគួរកែប្រែនៅក្នុងហាងនេះគឺទៅលើសេវាកម្មតែម្ដង សូមបន្ថែមបុគ្គលិកនិងកាត់បន្ថយរយៈពេលនៃការរង់ចាំ ⏰
#Noreak
#ST63