ហាង តាសារីន មានលក់គ្រឿងក្លែមគ្រប់មុខ ព្រមទាំងមានលក់ស្រាទំពាំបាយជូរមានពីរទៅបីរសជាតិថែមទៀតផង ☺️☺️☺️។
គ្រឿងក្លែមមានដូចជា ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក ឆាក្តៅអន្ទង់ ឆាកន្សោមដោះគោ ដែលម្អូបទាំងនេះជាម្ហូបដែលខ្ញុំបានហូប ពោះគោនិងសាច់គោទឹកប្រហុកឆ្ងាញ់ តែមួយចានតម្លៃ ២ម៉ឺនរៀល បើខ្ញុំធ្លាប់ញុំាក្នុងហាងផ្សេងឆ្ងាញ់ដែរ ១ចានរៀងតិចបន្តិច😁😁😁។
ឆាក្តៅអន្ទង់រៀងផ្អែមបន្តិច ប៉ុន្តែពិតជាអាចទទួលយកបាន។ គ្រឿងក្លែមទាំងអស់សាកសមជាមួយនឹងស្រាទំពាំបាយជូរដែលហាងផលិតដោយខ្លួនឯង ហើយប្រសិនយើងទៅជាលក្ខណៈគ្រួសារ ឬជួបជុំមិត្តភ័ក្តវាពិតជាល្អ 👨👩👧👧👩👩👧👨👨👦។ ប៉ុន្តែប្រសិនជានៅខាងក្នុងហាងពេញអស់ហើយ លោកអ្នកអាចអង្គុយនៅខាងមុខហាងឬលើផ្លូវជិតហាងដែលនៅមុខរបងផ្ទះគេ បើយើងមិនទៅរកកន្លែងផ្សេង។
ពេលខ្ញុំទៅគឺជាក្រុម អង្គុយនៅមុខរបងផ្ទះគេនៅលើផ្លូវ ដូចនេះវារៀងរំខានបន្តិច ដោយសា ពេលមានឡានអ្នកនៅក្នុងភូមិនេះជិះកាត់ យើងត្រូវលើកៅអីដែលយើងអង្គុយនោះចេញ ចឹងមានន័យថា ញុំាមួយមាត់ត្រូវងើបចេញម្តង។ ប៉ុន្តែមិនជាបញ្ហានោះទេ ៕ 😉😉😉👌👌👌
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ