ថ្ងៃនេះសុំណែនាំ ហាងមួយកន្លែង នេះគឺជា #ហាង តាសារីន​ មានលក់ គ្រឿងក្លែមគ្រប់មុខ នឹងមានលក់ស្រាថ្នាំ មានដល់ទៅ 10 រស់ជាតិ ។ គ្រឿងក្លែមមានច្រើនមុខដូចគ្នា តែពេលទៅខ្ញុំបាន​Order ពោះគោទឹកប្រហុក ឆាក្តៅអន្ទង់ សាច់គោអាំងទឹកប្រហុក នឹងងៀតគោងៀតក្របីចានតែមួយជាមួយគ្នាតែម្ដង សម្រាប់មួយចាន 20000៛ ។ ចំពោះ ពោះគោ នឹងសាច់គោអាំង ចំពោះខ្ញុំគិចថាវារៀងតិចបន្តិចហើយ មិនសមនឹងតម្លៃ បើថែមបន្ថែមពីលើបន្តិចទៀតគួរសម ចំណែកឆាក្ដៅអន្ទង់ ច្រើនគួរសមទទួលយកបាន​នឹងងៀតគោ។ បរិយាកាសសមស្របជួបជុំមិត្តភក្តិ បងប្អូនពេលល្ងាចឡើងក្រោយចេញពីធ្វើការជុំគ្នា។ ទីកន្លែង : នៅខាងក្នុងពិបាករកបន្តិចហើយ នឹង តូចចង្អៀតបន្តិចហើយ សម្រាប់នាក់ជិះឡាន បើម៉ូតូអត់បញ្ហា កន្លែងអង្គុយញាំបើញាំខាងក្នុង ស្រួលអង្គុយ តែបើអង្គុយខាងក្រៅពិបាកបន្តិចដោយសារផ្លូវតូចមានឡានចេញចូល ពេលញាំត្រូវងើបចេញដើម្បីអោយឡានឆ្លងកាត់សិន តែមិនអីទេដោយសារពេលខ្ញុំទៅមានគ្នាច្រើនចង់អង្គុយខាងក្រៅសប្បាយម្យ៉ាងដែរ។ សេវាកម្មយឺតបន្តិចហើយ ដោយសារគាត់លក់បែបលក្ខណះគ្រួសារបើភ្ញៀវច្រើនរៀងយឺតហើយ។ #Vandy
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍
  • សាកសមសម្រាប់ ពិធីជប់លៀង