នេះជាហាងស៊ុបមួយកន្លែងដែលមានការរៀបចំស្អាត អនាម័យ ការយកចិត្តទុកដាក់ជាមួយភ្ញៀវបានយ៉ាងល្អ👍🏻✅។បរិយាកាសនៅទីនេះស្ងប់ស្ងាត់សាមញ្ញៗមានភ្ញៀវច្រើននៅពេលល្ងាច☺️។ ហាងនេះមានទីតាំងនៅលើផ្លូវមុន្នីវង្សតែម្ដង បើកលក់ចាប់ពីម៉ោង10ព្រឹកដល់10យប់។ សម្រាប់ហាងនេះដែរមានស៊ុបដល់ទៅ6រសជាតិខុសៗគ្នាដូចជា ស៊ុបតុំយ៉ាំ ស៊ុបថ្នាំចិនសែ ស៊ុបស៊ុគី ស៊ុបស្ពៃជូរ ស៊ុបចិនស៊ីឈាន់ និងស៊ុបរសជាតិដើម។ចំណែកបន្លែគឺមានច្រើនឲយើងជ្រើសរើស រីឯគ្រឿងសាច់វិញមានគ្រឿងសមុទ្រ សាច់គោអូស្រ្តាលីនិងមានប្រហិតត្រីដែលជាមីនុយប្រចាំហាងតែម្ដង🥳😀។ សម្រាប់ខ្ញុំផ្ទាល់រសជាតិនៃស៊ុបទាំងអស់គឺខ្ញុំចូលចិត្តស៊ុបថ្នាំចិនសែខ្លាំងជាងគេព្រោះវាមានរសជាតិល្មមមិនប្រៃមិនសាបហើយប៉ូវទៀតតែបើយើងញាំុពេលរីងទឹកស៊ុបអស់គឺរៀងប្រៃបន្តិច ចំពោះរសជាតិផ្សេងៗទៀតគឺធម្មតាសម្រាប់ខ្ញុំមិនសូវជាឆ្ងាញ់អីណាស់ណាទេ តែសម្រាប់រសជាតិតុំយ៉ាំគឺមានរសជាតិជូរនិងប្រៃខ្លាំងចឹងខ្ញុំចង់ឲកែប្រែរស់ជាតិនេះឲវាស្រាលជាងនេះបន្តិច។រីឯគ្រឿងសាច់នៃស៊ុបយើងវិញគឺគ្រឿងសមុទ្រខាងគាត់គឺស្រស់ៗថ្មីៗតែម្ដង អ្វីដែលពិសេសនោះគឺប្រហិតត្រីបំពង់ឬស្សីនិងសាច់គោសាច់ជ្រូកបំពង់ឬស្សីពេលដាក់វាចូលស៊ុបទៅគឺថាមានរសជាតិឆ្ងាញ់តែម្ដងពេលដាក់ចូលមាត់ទៅស្វិតទន់តែប្រហិតត្រីខាងគាត់សំអាតឆ្អឹងត្រីមិនសូវស្អាតពេលញាំុមិនបានមើលអាចនឹងស្លាក់បាន ចំពោះសាច់គោអូស្រ្តាលីវិញក៏អេមដែរគឺថាស្រស់ៗថ្មីៗតែម្ដងចា។សម្រាប់ទឹកជ្រលក់ហាងនេះមានច្រើនប្រភេទហើយយើងអាចលាយខ្លួនឯងតាមចំណូលចិត្តបានអ្នកទាំងអស់គ្នា ហើយគាត់ក៏មានភេសជ្ជៈជាច្រើនមុខផងដែរ។ រីឯតម្លៃវិញចំពោះខ្ញុំវារៀងថ្លៃគួរសមដែរតែវាសមនិងបរិមាណនៃស៊ុបរបស់គាត់។ ចំណុចដែលត្រូវកែប្រែគឺសំអាតឆ្អឹងត្រីក្នុងប្រហិតត្រីឲស្អាតនិងបន្ថយជាតិប្រៃនិងជូរក្នុងទឹកស៊ុបតុំយ៉ាំបន្តិច។ ចំពោះសេវាកម្មគាត់លឿន បុគ្គលិករួសរាយរាក់ទាក់។
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍
  • សាកសមសម្រាប់ ពិធីជប់លៀង