ហាងគុយទាវហុក ទៀងល្បីយូរហើយសម្រាប់អ្នកនៅម្ដុំបុរីកីឡា
ចំពោះហាងនេះ
🏠 លក្ខណៈជាផ្ទះបើកបែប family business មិនសីវជាមានដេគ័រអីទេព្រោះបើកហាងនៅផ្ទះ
👤 សេវាកម្មធម្មតា
👅 រសជាតិបង្គួរអាចទទួលយកបាន ដូចគេដូចឯងមិនទាន់ជាពិសេសអីពេកទេ
💵 តម្លៃវិញរាងថ្លៃបើធៀបជាមួយនឹងរសជាតិ ព្រោះបើនិយាយពីគុយទាវដែលនៅម្ដុំឌឿងហែមតាមផ្ទះអីតម្លៃមួយចានតែ១ម៉ឺនអីរសជាតិប្រហាក់ប្រហែលនេះរឺឆ្ងាញ់ជាងនេះក៏មានដែរ
➡️ នៅទីនេះបើទៅពេលព្រឹកព្រលឺមអីគឺមនុស្សច្រើន តែបើម៉ោងរាង៨ព្រឹកអីហើយរាងស្បើយមនុស្សហើយ តែម៉ោងស្មាហ្នឹងបើអង្គុយនៅខាងក្រៅគឺក្ដៅដោយសារចាំងថ្ងៃពីទិសខាងកើតមក
📍 ទីតាំងនៅលើផ្លូវ134ម្ដុំបុរីកីឡា
🚗🛵 អាចចតម៉ូតូចតឡានបានគ្រប់គ្រាន់
#Noreak