ហាងមីដុត កន្លែងញ៊ាំមីស្តេក ងាយៗ លឿនៗ មិនពិបាកសម្រេចចិត្ត អោយតែថានឹកឃើញមីនេះ នៅកន្លែងផ្សេងគ្មានទេ មានតែមួយនេះជម្រើសល្អបំផុត សាមញ្ញៗ ស្រួលៗ ញ៊ាំ ១ចាន ៥ដុល្លារឆ្អែត។
កន្លែងចតឡានពិបាកបន្តិច ម៉ូតូស្រួល ចត កន្លែងអង្គុយលក្ខណៈបើកទូលាយ គ្មានម៉ាស៊ីនត្រជាក់ទេ ចឹងគួរទៅម៉ោង ៥ឡើង តែហាងនេះមនុស្សច្រើនស្ទើរគ្រប់ម៉ោង ចឹងពិបាកបន្តិច រឿងថាស្ងប់ស្ងាត់ អត់ត្រូវទេ បានតែទៅញ៊ាំលក្ខណៈពួកម៉ាកជជែកគ្នាលែង បែបអត់សាច់ការ 😅😅 និយាយដើរគេអីចឹងទៅ។
រសជាតិវិញ រៀងឡើងចុះបន្តិច តែមិនចុះក្រោមមធ្យមនោះទេ ចឹងហើយសម្រាប់ខ្ញុំ ៥ដុល្លារទៅទិញបានឆ្អែត ហើយបានមើលគេមើលឯង បើថាអោយឆ្ងាញ់ពិសេសហ្មងគឺអត់ទេ។
សរុបមកកន្លែងនេះល្អសម្រាប់យុវវ័យ ក្មេងៗ ជុំគ្នាក្រោយចេញពីធ្វើការ ឬចេញពីរៀន មកនិយាយគ្នា ឬគ្រួសារតូចៗ ចង់សាកអីថ្មី 😋😋
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន