បើនិយាយពីហាងមីដុត ដែលមានទីតាំងនៅផ្លូវ259 កែងផ្លូវ118 ក្រោយសាលាស៊ីតិក វិញគឺឆ្ងាញ់👍👍 និយាយមែនអ្នកទាំងអស់គ្នាអាចទៅសាកបាន មិនត្រឹមតែមានមីដុតស្តេកទេ យើងអាចប្តូរសសៃមី ទៅជាបាញ់កាញ់ដុតស្តេក ឬក៏ប្តូរពីស្តេក មកដាក់គ្រឿងសមុទ្រក៏បាន តាមការចូលចិត្ត មានហ្វើរ មានស៊ុបប្រហិតធំ🍲 តម្លៃវិញក៏សមរម្យដែរ ទីតាំងចតម៉ូតូទូលាយ តែបើឡានបាន4-5ឡាន បរិយាកាសនៅហាងហ្នឹង អ៊ូអរខ្លាំង ព្រោះមនុស្សច្រើន ភ្ញៀវខ្លះទៅដល់អត់មានកន្លែងអង្គុយទេ ឈរចាំអោយរហង់នៅតាមច្រកចូល ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារនឹងរសជាតិនៅហ្នឹង អោយតែបានញ៉ាំចាំតិចក៏អត់អីដែរ ៕
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes
11AM - 9:30PM$