មីដុតដែលគេល្បីក្នុង Facebook ឥលូវបានមកសាកផ្ទាល់ហើយ មិនខកចិត្តរបស់គេមែន 👍
🏠 ហាងនេះមាន២ជាន់ នៅក្នុងហាងជារបៀប outdoor មិនសូវជាទូលាយ space ប៉ុន្មានទេ ហើយនៅក្នុងហាងពេលអង្គុយចាំម្ហូបហ្នឹងគឺឈ្ងុយមីដុតម៉ង 🍝
👤 នៅទីនេះបុគ្គលិករួសរាយ ស្វាគមន៍ភ្ញៀវបានល្អ គ្រាន់តែការចាំម្ហូបរាងយូរបន្តិចដោយសារមនុស្សច្រើន តែមិនយូរខ្លាំងប៉ុន្មានទេ
👅 រសជាតិសម្រាប់ខ្ញុំ មីដុត 🍝ញាំត្រូវមាត់ទាំងសរសៃមីនិងទឹកឆាក៏ដូចជាស្ទេកអីគឺចូលគ្នាល្អហើយឆ្ងាញ់ សម្រាប់ខ្ញុំមីសរសៃឆ្ងាញ់ជាងមីកន្តាំង មីសរសៃមានជាតិជាង ហើយបើរសជាតិគ្រឿងសមុទ្រ សាច់បង្គា🍤 គឺផ្អែមឆ្ងាញ់ម៉ង ចំពោះហ្វឺ🍲 វិញពិសេសដោយសារមានប្រហិតធំ ហើយទឹកស៊ុបមានជាតិឆ្អឹងគោឆ្ងាញ់ម៉ងពេលញាំក្ដៅៗ ហើយប្រហិតធំវិញទន់ឆ្ងាញ់ 😋
💵 តម្លៃមីដុតមួយចាន៥$ រាងគួរសមដែរ តែបើធៀបនឹងរសជាតិនិងសេវាកម្មសមរម្យរបស់គេដែរ តែសម្រាប់ខ្ញុំបើមីច្រើនជាងហ្នឹងបន្តិចទើបឆ្អែតដោយសារខ្ញុំចូលចិត្តមីច្រើន មួយទៀតទឹកជ្រលក់អំបិលម្រេចជ្រលក់ស្ទេកគឺ best ម៉ងអ្នកទាំងអស់គ្នាអាចសាកបាន
➡️ អ្វីដែលគួរកែប្រែនៅទីនេះគឺគួរថែមមីច្រើនជាងនេះបន្តិចល្មមសមរម្យ និងគួរតែបន្ថែមចានទឹកជ្រលក់នៅតាមតុមួយៗឱ្យគ្រប់គ្រាន់ ហើយចំពោះទឹកមីនៅក្នុងចានហ្នឹងបើរាងខាប់ជាងហ្នឹងល្អព្រោះនេះរាវពេកហើយទឹកច្រើនទៀត ហើយមួយទៀតទីធ្លានៅក្នុងហាងខាងក្រោមរាងតូច
📍 ទីតាំងនៅក្បែរ ភ្លេងច័ន្ទ IFL ក្រោយសាលាស៉ីតិច
🚗🛵 ម៉ូតូរាងស្រួលចតតែឡានរាងពិបាកចតបន្តិចព្រោះទីធ្លាកែងហ្នឹងរាងតូច
#Noreak