សុំមកណែនាំជាមួយហ្នឹងហាងមីដុតហើយនិងហ្វឺប្រហិតធំមួយកន្លែងនេះដែលកំពុងតែល្បីតៗគ្នាថាឆ្ងាញ់👍🏻☺️។សម្រាប់បរិយាកាសនៅទីនេះដែរគឺថាបុគ្គលិករួសរាយរាក់ទាក់និងទទួលភ្ញៀវបានយ៉ាងកក់ក្ដៅហើយតម្លៃសមរម្យទៀត តែភ្ញៀវច្រើនណាស់នៅពេលល្ងាចចឹងអ្នកដែលទៅអាចនឹងឈររង់ចាំបន្តិច🙏🏻🥵។ ហាងនេះមានទីតាំងនៅលើផ្លូវ២៥៩ កែង ១១៨ ខាងក្រោយសាលាស៊ីតិក📍 នោងបើកលក់នៅម៉ោង៣រសៀលដល់ម៉ោង១០យប់⏰។ សម្រាប់ហាងនេះដែរមានមីនុយចំនួន៣សុទ្ធតែឆ្ងាញ់ៗទាំងអស់ដូចជា មីដុតសាច់គោអូស្រ្តាលីនិងគ្រឿងសមុទ្រ មីកាតាំងដុតសាច់គោអូស្រ្តាលីនិងគ្រឿងសមុទ្រ ចុងក្រោយនោះគឺហ្វឺប្រហិតធំ😋🍝🍜🍲។ឥឡូវនេះខ្ញុំសុំនិយាយពីរសជាតិដែលខ្ញុំបានញាំុបន្តិច សម្រាប់មីដុតកាតាំងនិងមីដុតធម្មតាទាំងពីររសជាតិនេះគឺឆ្ងាញ់ម្យ៉ាងម្នាក់ទេ ពេលគេលើកមកគឺថាឈ្ងុយតែម្ដងចាសសម្រាប់សាច់គោវិញយើងចង់បានឆ្អិនតាមកំរិតមានចាប់ពីកំរិត៥០% ៧០% និង១០០%ផងដែរចាស🍝🥩ចំណែករសជាតិគ្រឿងសមុទ្រវិញក៏ឆ្ងាញ់ដែរសាច់បង្គារ🍤មឹក និងអយស្ទ័រ🦪គឺថាស្រស់ៗតែម្ដងចាសដាក់ចូលមាត់គឺផ្អែមគ្រប់ម៉ាត់តែម្ដងចាសខ្ញុំឲពិន្ទុ10/10ម៉ង។ចំពោះហ្វឺប្រហិតធំវិញក៏ឆ្ងាញ់មិនណយដែរ គាត់លើកមកឲញាំុគឺនៅក្ដៅពុះៗ🍲🍜តែម្ដងចាស រសជាតិទឹកស៊ុបគឺល្មមមិនសាបមិនប្រៃគឺត្រូវនឹងរសជាតិជាតិដែលខ្មែរយើងចង់បានហើយសាច់ប្រហិតណែនៗល្អមិនប្រហោងខាងក្នុងទេនិយារួមហាងគាត់គឺឆ្ងាញ់គ្រប់មុខសម្រាប់ខ្ញុំ👍🏻😋។ហាងគាត់មិនត្រឹមតែញាំុខាងក្នុងទេតែក៏អាចខ្ចប់បានដែរ😁។ចំពោះចំណតម៉ូតូងាយស្រួលតែឡានរៀងពិបាកបន្តិច។ ចំណុចកែប្រែនៃខាងគាត់គឺការវិចខ្ចប់គឺខ្ញុំចង់ឲគាត់ដូរប្រអប់ដាក់ទឹកស៊ុបឲរាងធំជាងនេះបន្តិចព្រោះបរិមាណទឹកស៊ុបគឺតិចជាងសរសៃហ្វឺគ្រាន់តែចាក់ចូលគ្នាគឺគោកអស់តែម្ដង🙏🏻។ ខ្ញុំចង់ណែនាំឲអ្នកទាំងអស់គ្នាទៅញាំុនៅហាងផ្ទាល់គឺឆ្ងាញ់ជាងខ្ចប់ពេលខ្ចប់អាចនឹងបាត់បង់រសជាតិទំរាំទៅដល់ផ្ទះ😩។
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes
11AM - 9:30PM$