មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
ថ្ងៃនេះមានឱកាសបានភ្លក់ម្អូប ដែលជាប្រភេទគ្រឿងក្លែម តែធ្វើចេញពីគ្រឿងសមុទ្រ នៅហាង Homey Yummy ។ ខ្ញុំបានភ្លក់សាលម៉ុនត្រាំទឹកស៊ីអ៊ីវ បង្គាត្រាំទឹកស៊ីអ៊ីវ ក្តាមសមុទ្រត្រាំទឺកស៊ីអ៊ីវ និងជ្រក់ជើងទា😋😋😋 ។ គ្រប់មុខខ្ញុំបានភ្លក់ វាឆ្ងាញ់ ហើយប្រសិនបើពិសាជាមួយគ្រឿងសូរ៉ា វាពិតជាធ្វើអោយមានឱជារស 🥳🥳🥳🍻🍻🍻។ និយាយរួមពិសាស្រាបៀ🍺🍺🍺 ជាមួយគ្រឿងម្អូបទាំងនេះត្រូវគ្នាម៉ាច់តែម្តង សម្រាប់អ្នកមានកម្មវិធីជួបជុំមិត្តភ័ក្តិ និងក្រុមគ្រួសារ គ្រឿងសមុទ្រត្រាំទឹកស៊ីអ៊ីវ សាកសម ជាពិសេសជ្រក់ជើងទាជូរអែមៗ👌👌👌។ សម្រាប់បង្គារ 🦐🦐🦐ត្រាំទឹកស៊ីអ៊ីវ វិញ បង្គារគេធំៗហើយស្រស់ៗ ញុំាតែមួយក្បាលពេញមាត់តែម្តង។ គ្រឿងទាំងនេះមិនបានមកតែក្នុងប្រអប់នោះទេ វាមកជាមួយបន្លែ ទឹកត្រីកោះកុង ខ្ទឹមបំពង សម្រាប់ផ្ទាប់ជាមួយសាច់ ។ សូមជម្រាបផងដែរថា ក្នុងមួយប្រអប់តម្លៃ ២ម៉ឺនរៀល ឬ ៥ ដុល្លារ 💵💵💵 ហើយមិនមែនមានតែមុខម្ហូបដែលខ្ញុំបានរៀបរាប់ខាងលើនោះទេ នៅមានម្ហូបឆ្ងាញ់ៗច្រើនជាងនេះ ដែលសុទ្ធសឹងតែត្រូវជាមួយការបរិភោគស្រាបៀ និងអាហារពេលល្ងាច តែមិនមែនមានន័យថាមិនអាចពិសាជាមួយភេសជ្ជៈបាននោះទេ ពិសាជាមួយកូកាកូឡារឹតតែឆ្ងាញ់ ៕
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
0 Likes
Homey Yummy
•
2PM - 9PM
•
$