ហាងកាហ្វេនេះទើបបើកថ្មីឈ្មោះថា បូរកាហ្វេ​ នៅម្ដុំក្រោយសន្ធរម៉ុក ដែលមានលក្ខណៈស្ងប់ស្ងាត់ល្អ ☕️ ចំពោះបរិកាសនៅនេះមានលក្ខណៈស្ងប់ស្ងាត់ អាចជួបជុំធ្វើការងារសាលា 💻 និងពិភាក្សាការងារបាន ដេគ័រជាលក្ខណៈធម្មជាតិតិចៗ🪴។ សេវាកម្មនៅទីនេះល្អ មិនសូវជារង់ចាំយូរប៉ុន្មានទេ ហើយចំពោះរសជាតិភេសជ្ជៈនិងស្ពេកាទី🍝នៅទីនេះរសជាតិទទួលយកបាន។ ជាក់ស្ដែងដូចតែក្រហមមួយកែវតម្លៃ 6000រៀល រសជាតិទទួលយកបាន គ្រាប់តែសម្រាប់ខ្ញុំរាងមិនសូវផ្អែមដោយសារខ្ញុំចូលចិត្តផ្អែម តែបើអ្នកមិនសូវចូលចិត្តផ្អែមគឺត្រូវម៉ង ហើយចំពោះតម្លៃវិញ 6000R គ្រប់ភេសជ្ជៈនៅអំឡុងពេលប្រូម៉ូសិននេះគឺសមរម្យតែម្ដងសម្រាប់សិស្សនិស្សិត ទៅអង្គុយធ្វើការងារសាលាអីបាន មិនថ្លៃពេក។ នៅទីនេះពិបាករឿងចំណតបន្តិចដោយសារផ្លូវមិនសូវជាធំអីប៉ុន្មាន អាចចតឡាន 🚗 បាន​១ ទៅ២ អីទេ​ ហើយម៉ូតូ 🏍 អាចចតបាន​១០ជាងអីដែរ។ 📍ហាងនេះមានទីតាំងនៅលើផ្លូវ 156 ម្ដុំក្រោយសាលាសន្ធរម៉ុក សាកសមសម្រាប់ជួបជុំមិត្តភក្ដិធ្វើការងារសាលា រឺពិភាក្សាការងារ អាចទៅសាកបាន។ #BoCafe #Noreak
  • ងាយស្រួល ពិភាក្សាការងារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes