ឪ្យតែនឹកឃើញឃ្លានមីស៊ុបម្តងៗមិនដឹងទៅរកកន្លែងណាឆ្ងាញ់មែនទេ?នេះគឺហាងលក់មីស៊ុប កាបូរ មីឆ្ងាញ់168 នៅសាលាវត្តទួលទំពូង គ្រាន់តែលឺឈ្មោះហាងគាត់ក៏ដឹងថាឆ្ងាញ់ដែរ😋 កន្លែងគាត់ចាប់ផ្តើមលក់នៅម៉ោង7កន្លះព្រឹកទៅរហូតដល់ម៉ោង5ល្ងាច ជួលកាលគាត់លក់ដាច់ខ្លាំងអាចនឹងអស់មុនម៉ោង5ក៏មានដែរ សម្រាប់ហាងគាត់មានលក់ជាប្រភេទមីស៊ុប មីសួរ មីដុំ សាកសមសម្រាប់សិស្ស និស្សិត ក៏ដូចជាអ្នកដែលធ្វើការ ម៉ោងសម្រាកបាយថ្ងៃមិនដឹងថាត្រូវញ្ញុំាអីអាចមករកនៅកន្លែងគាត់នេះបាន បើសិនជាយើងចូលតាមច្រកមុខកន្លែងគាត់គឺនៅខាងចុងគេបន្តិច ចំពោះសេវាកម្មកន្លែងគាត់រាងយឺតបន្តិចព្រោះប្រពន្ធគាត់ធ្វើតែម្នាក់ឯង សម្រាប់កន្លែងអង្គុយវិញរាងចង្អៀត ប្រសិនបើមនុស្សច្រើនទាល់តែឈររង់ចាំ និយាយពីរសជាតិទឹកស៊ុបគាត់វិញគឺជាតិខ្លាំងមែនទែន(លឺគេនិយាយ100ដងមិនស្មើបានភ្លក់ម្តងនោះទេ😂) ទឹកជ្រលក់គាត់ក៏ឆ្ងាញ់….. សម្រាប់តម្លៃមីស៊ុបនៅកន្លែងគាត់ខ្ញុំគិតថាសមរម្យមិនថ្លៃពេកទេ មួយចាន5ពាន់រៀលឡើងធូរថ្លៃសម្រាប់បាយថ្ងៃមួយពេល Recommend សម្រាប់អ្នកអត់ចង់រងចាំយូរអាចទៅមុនម៉ោង11អីទៅមិនសូវមានមនុស្សច្រើន ហើយមួយទៀតកុំភ្លេចយកកូនកង្ហារឮផ្លិតទៅបក់ផងព្រោះនៅទីនោះគ្មានកង្ហារទេលក្ខណៈថាញ្ញុំាបណ្តើរស្ទីមបណ្តើរអីចឹងហា៎🥲 ប៉ុន្តែទោះក្តៅយ៉ាងណាក៏នៅតែមានភាពសប្បាយរីករាយដែរព្រោះម្ចាស់ហាងមានភាពរួសរាយ និយាយកំប្លែង ប្រជាប្រិយភាពម៉ងនិយាយទៅ🥰 កុំភ្លេចទៅសាករសជាតិនៅកន្លែងគាត់ទាំងអស់គ្នាណា!🤍 #Monika #មីស៊ុប កាបូរ មីឆ្ងាញ់168
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន