ហាងនេះលាក់ខ្លួនបន្តិចនៅក្នុងផ្លូវតូចនៅម្ដុំទួលគោក ជិះរក៣ជុំអីបានរកឃើញ 😂 តែប្លែកអារម្មណ៍ម្យ៉ាងដែរតើ 😆
ហាងនេះមានឈ្មោះថាតាសារីន ប្រហែលជាឈ្មោះម្ចាស់ហាងមើលទៅ។ ចំពោះហាងនេះ
🏠 លក្ខណៈជាផ្ទះបើកបែប family business មិនសីវជាមានដេគ័រអីទេព្រោះបើកហាងនៅផ្ទះ
👤 សេវាកម្មធម្មតាបើភ្ញៀវច្រើនអាចនឹងរាងយឺតព្រោះគាត់អត់សូវមានបុគ្គលិកទេ
👅 រសជាតិបង្គួរអាចទទួលយកបាន ដូចឆាអង្ក្រងកន្សោមពោះគោឆ្ងាញ់ ផ្អែមហើយជាតិតែម្ដង ចំណែកឯសាច់គោអាំងរសជាតិគួរសមតែរាងស្វិត ទំពារទម្រាំតែដាច់ ហើយពោះគោវិញក៏ឆ្ងាញ់ដែរ ជាមួយទឹកប្រហុករបស់គាត់ហ្នឹង ។ ចំណុចល្អរបស់ម្ហូបនៅហាងគាត់គឺអនាម័យ និងចម្អិនភ្លាមៗក្ដៅៗតែម្ដង
💵 ចំពោះតម្លៃវិញរាងថ្លៃបើធៀបជាមួយនឹងបរិមាណនៃសាច់ក្នុងចាន និងលក្ខណៈហាងរបស់គាត់ មួយចាន២ម៉ឺនហើយបានសាច់តិចញាំតែ២-៣នាក់អីអស់ហើយអត់ឆ្អែតទៀតទាល់តែហៅច្រើនចាន អ្វីដែលថ្លៃជាងគេនោះជ្រក់ខ្ទឹមមួយចាន២ម៉ឺនដែរ 😆
➡️ អ្វីដែលគួរកែលម្អនោះគឺគាត់គួរតែបន្ថយតម្លៃបន្តិចរឺតម្លៃដដែលតែបន្ថែមបរិមាណសាច់វិញ ព្រោះបរិមាណនេះមិនទាន់សមនឹងតម្លៃប៉ុន្មានទេ ហើយគាត់គួរតែរកបុគ្គលិកបន្ថែមទើបសេវាកម្មរាងលឿនជាងនេះ
📍 ទីតាំងនៅក្នុងផ្លូវតូច592ម្ដុំទួលគោក
🚗 អាចចតបានតាមសំយ៉ាបផ្ទះគេឬចតនៅម្ដុំជិតៗហ្នឹងព្រោះផ្លូវរាងតូច
🛵 ម៉ូតូបានច្រើនគួរសម
✨ សាកសមសម្រាប់ជុំគ្នាល្ងាចៗឡើងអីបាន
#តាសារីន
#Noreak