ប្លែកមាត់ទៀតហើយ! ហាង ខ្ចៅស្រីភ្លោះទួលទំពូង ថ្មីៗនេះខ្ញុំបានទៅភ្លក់អាហារនៅហាងនេះ គេមានលក់អាហារច្រើនមុខណាស់ អ្នកដែលចូលចិត្តគ្រឿងខ្យងខ្ចៅនឹងត្រូវហើយ ព្រោះហាងនេះមានលក់ខ្ចៅស្រុះនិងខ្យងស្ងោរ ប្រហិតបំពង (គ្រប់មុខ) ពងទាកូនស្ងោរក៏បានបំពងក៏បាន ពងគ្រួចស្ងោរនិងបំពងឬឆា ពងមាន់អាំង ឆាលៀស និងស្លាបមាន់អាំង ។ល។ 🐣🐣🐣 ប៉ុន្តែខ្ញុំគ្រាន់តែបានញុំាមុខម្ហូបនៅហាងនេះ ត្រឹមតែពាក់កណ្តាលនោះទេ នៅមានរបស់ច្រើនទៀត ភេសជ្ជៈមានគ្រប់កម្ម៉ង់អីក៏បាន! តែប្រហែលមិនមានលក់ស្របៀទេមើលទៅ ! 🍻🍺🍺🍺 សម្រាប់តម្លៃវិញថ្លៃគួរសម មួយចានមានចាប់ពី ១ម៉ឺនរៀលឡើងទៅ ហើយម្ហូបរាងតិច សម្រប់ខ្ញុំគ្រប់មុខម្អូបទាល់តែ ៣ ចានទៅ ៤ ចាន អីបានឆ្អែត។ 🤭🤭🤭🤭 សម្រាប់រសជាតិអាហារគ្រប់មុខដូចគេដូចឯង ត្រឹមអាចទទួលយកបាន ហើយសម្រាប់ឆាលៀសវិញរាងប្រៃហើយហិល តែបើញុំាជាមួយបាយអាចត្រូវគ្នា។ 🤪🤪🤪🤪 រីឯទីតាំងវិញកណ្តាលក្រុង ប៉ុន្តែរាងចង្អៀតបន្តិច ដូចនេះត្រូវអង្គុយគៀកៗគ្នាបន្តិចហើយ កន្លែងទុកម៉ូតូក៏ចង្អៀតដែរព្រោះត្រូវចតមុខហាង ចឹងគឺចតលើផ្លូវ។ 🛵🛵🛵🛵🛵 យើងអាចទៅជាក្រុមក៏បានទៅត្រឹម ២ នាក់ក៏បាន តែមិនមែនមានន័យថាទៅតែម្នាក់ឯងមិនបាននោះទេ ៕ 👨‍👩‍👦👨‍👩‍👧👨‍👩‍👦
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន