បាយគោដុតនៅសាខាទួលគោកមានទីតាំងនៅម្ដុំសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន សម្រាប់ខ្ញុំនៅទីនេះរសជាតិទទួលយកបាន ក៏ប៉ុន្តែសាច់គោ 🥩 រាងផ្អែមបន្តិច ពេលដែលទុកយូរទៅរសជាតិរាងប្រៃបន្តិចវិញ😄 💵 ចំពោះតម្លៃជាមធ្យម១ចាន១ម៉ឺនរៀល រាងថ្លៃជាងនៅកន្លែងផ្សេងៗម្ដុំផ្សារថ្មី ចំពោះសេវាកម្មវិញគួរសម ក៏ប៉ុន្តែនៅពេលបាយថ្ងៃត្រង់ម៉ោង១២​អី មនុស្សច្រើន ព្រោះមានទាំងសិស្សសាលា អ្នកធ្វើការទៅញាំនៅហ្នឹងច្រើន ដូច្នេះសេវារាងយឺត តែបើក្រៅពីម៉ោងហ្នឹងសេវាលឿន 🚗🏍នៅហ្នឹងអាចចតម៉ូតូបានតែបើឡានអាចហ្នឹងពិបាកព្រោះផ្លូវជាប់ថ្នល់អាចហ្នឹងស្ទះគេ។ #Noreak
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន