ម៉ោះៗអ្នកទាំងអស់គ្នាកំពុងរកហាងសាច់ក្លែមដែលមានតម្លៃសមរម្យនិងមុខម្ហូបឆ្ងាញ់មែនទេនេះនែកអាចមករកនៅហាង វិសាលភា លក់ប្រហិតត្រីបានណាអ្នកទាំងអស់គ្នា🍢🍢🍺🍻។សម្រាប់បរិយាកាសហាងគឺមាន មនុស្សច្រើន🥵ខ្លាំងមែនទែនសឹងតែរកកន្លែងអង្គុយមិនបានដោយសារកន្លែងគាត់ឆ្ងាញ់សឹងតែគ្រប់មុខសម្រាប់ខ្ញុំ👍🏻😋។
ហាងនេះមាន📍ទីតាំងនៅជិតផ្សារថ្មី ផ្លូវលេខ ៦១ កែង១១៤ ក្បែរពេទ្យធ្មេញអប្សរា គាត់បើកលក់ចាប់ពីម៉ោង៣រសៀល⏰ដល់ម៉ោង៩យប់⏰។ហាងរបស់គាត់បើកលក់របៀបគ្រួសារមិនមានបុគគលិកអីទេសុទ្ធតែកូនចៅគាត់ ចំពោះសេវាកម្មវិញគឺទទួលមិនសូវដិតដល់ទេ😊ព្រោះតែភ្ញៀវច្រើនពេកតែអាចទទួលយកបានព្រោះម្ហូបគាត់ធ្វើឲយើងរៀងលឿនដែរមិនឲភ្ញៀវអង្គុយរង់ចាំយូរទេ👍🏻។ងៀកមករស់ជាតិម្ហូបវិញទាំងប្រហិតទាំងជ្រក់គឺត្រូវគ្នាតែជ្រក់ខាងគាត់ស្ទើរជូរបន្តិច ត្រីក្រហមដុតគឺស្រស់ៗមិនខ្សោះៗទេផ្ទាប់ជាមួយបន្លែនិងនំបញ្ចុកជ្រលក់ជាមួយទឹកអំពិលទំគឺថាជាតិមែនទែនបង បើញាំម្កាក់ត្រីឆ្អើរវិញរស់ជាតិដិតៗឆ្ងាញ់ត្រូវមាត់ខ្ញុំម៉ង👍🏻❤️ មុខម្ហូបចុងក្រោយគឺងៀតក្របីត្រូវជាមួយស្រាបៀរកប់សារីម៉ង នេះជាមតិខ្ញុំចំពោះហាងគាត់គឺម្ហូបហាងគាត់គឺឆ្ងាញ់គ្រប់មុខ។👍🏻
ចំណុចកែប្រែមានបន្តិចបន្តួចទេគ្រាន់តែទទួលភ្ញៀវឲដិតដល់ជាងនេះគឺOK ហើយ👍🏻។ចំណតម៉ូតូឡានរៀងពិបាកបន្តិច😊
កុំភ្លេចទៅភ្លក្សទាំងអស់គ្នាណា អរគុណ៕
#VONGSREYNICH