តាសារីន លក់គ្រឿងក្លែមគ្រប់មុខ តែមានលើសពីគ្រឿងក្លែម គឺស្រាថ្នាំ គ្រប់មុខដែលធ្វើអោយអ្នកទាំងអស់គ្នាទៅអាចប្តូររស់ជាតិពីកាជួបជុំគ្នាញុាំសាច់ក្លែមជាមួយBeer 🍻🍻ទៅជារសជាតិថ្មីនៃស្រាថ្នាំប្រចាំហាងផ្ទាល់តែម្តង ជាមួយទីតាំងហាងដែលស្ថិតនៅ ផ្ទះលេខ52E0 ផ្លូវ592ស្ទួន(ក្នុងច្រកឌឿងហែម) ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះពីស្តុប ទួលគោកប្រមាណជា 700ម៉ែត្យបត់ឆ្វេង ពេលទៅដល់វាងាយស្រួលសំរាប់យើងធ្វើការចតម៉ូតូ តែបើសំរាប់ឡានអាចនឹងពិបាកក្នុងការរកកន្លែងចត😌 ដោយសាជាផ្លូវឌឿងហែម ដោយហាងគាត់ជាលក្ខណះគ្រួសារ នៅផ្ទះចឹងសំរាប់ក្នុងផ្ទះគាត់អាចដាក់តុបានពីរ នឹងមានតុនៅខាងក្រៅផងដែរតែពេលដែលមានឡានជិះកាត់យើងអាចងើបសិន វាប្លែកមែនទែន ចូលមកកាន់មុខម្ហូបនឹងរសជាតិវិញម្តង ខ្ញុំនិយាយមុនគេនោះគឺទឹកប្រហុករបស់គាត់ មានអារមណ៏ថាប្លែកនិងញាំបានច្រើនមែនទែន 🤤😁មនឆួលប្រហុកខ្លាំង តែរសជាតិមុតឆ្ញាញ់រួមជាមួយបន្លែរបស់គាត់ Fresh 🥬🥒🥦មែនទែនបើនិយាយពីសាច់គោស្រស់តែទៅតាមជំនោរចិត្ត 🥩🥩តែសំរាប់ខ្ញុំពេលទៅសាច់គាត់អាំងមិនឆ្អិនខ្លាំង ឆ្ងាញ់ ឆាអន្ទង់ និងមានមុខម្ហូបជាច្រើនទៀតសំរាប់ខ្ញុំយល់ថារៀងដិតរសជាតិផ្អែមបន្តិច មួយវិញទៀតសំរាប់ស្រាថ្នាំរបស់គាត់ដាក់ក្នុងដបដែលបានប្រើប្រាស់រួច យល់ល្អគាត់គួរប្រើដបថ្មីជាការល្អ 🙏🙏បើទោះជាគាត់បានសម្អាតដបនោះពិតមែន តែវានៅតែធ្វើអោយយើងគិតដល់ដបដែរគេប្រើប្រាស់រួច ហើយបើសិនជាគាត់មានភ្ញៀវច្រើនអាចយីតយ៉ាវក្នុងការលើកមុខម្ហូបដែរ ដោយសារគាត់មានតែសមាជិកក្នុងគ្រួសារលក់តែប៉ុណ្ណោះ មិនមានបុគ្គលិកច្រើនចាំលើកនោះទេហើយសំរាបម៉ោងដែលខ្ញុំទៅនោះគឺម៉ោង6ល្ងាចម៉ោងចេញពីធ្វើការ មានអ្នកទៅញុាំរៀងច្រើនពេញគ្រប់តុតែម្តង ចង់ដឹងបន្ថែមនិងរសជាតិយ៉ាងណានោះអ្នកទាំងអស់គ្នាអាចទៅសាកល្បងទៅញុាំ និងកុំភ្លេចចែករំលែកពីរសជាតិនិងបទពិសោធន៏អ្នកទាំងអស់គ្នាផងណា 🙏🥰😘
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ