ថ្ងៃនេះសូមមកណែនាំហាងមួយកន្លែងទៀតហើយចា គឺជាប្រភេទហាងលក់សាច់ងៀតក្របី🥩ដែលល្បីថាមានរសជាតិឆ្ងាញ់😋👍មិនសាកមិនដឹង តោះអ្នកទាំងអស់អាចមកសាកបាន។
ហាង វិសាល-ភា លក់ប្រហិតត្រី ងៀតក្របី ត្រីដុត ដែលមានទីតាំងនៅម្តុំផ្សារធំថ្មី ផ្លូវលេខ ៦១ កែង១១៤ ក្បែរពេទ្យធ្មេញអប្សរា ចាប់ផ្តើមលក់ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង៩យប់ សំរាប់រស់ជាតិវិញគឺថាអាចទទួលយកបានទាំងអស់ ដូចជាងៀតក្របីមានរសជាតិល្មមញុំាហើយបើនិយាយពីត្រីក្រហមដុតវិញគឺថាឆ្ងាញ់ម៉ង😋🐠ជាមួយនឹងនំបញ្ចុក ទឹកត្រីអំពិលទុំ បន្លែស្រស់ៗ គឺចាប់មាត់ចិបៗម៉ង 👍គឺជាមុខម្ហូបដែលខ្ញុំចូលចិត្ត រីឯប្រហិតត្រីក៏ឆ្ងាញ់ដែររស់ជាតិល្មមហើយ តម្លៃសមរម្យ គឺ១គីឡូតម្លៃតែ ៥ម៉ឺនរៀលប៉ុណ្ណោះ☑️ ហើយមួយមុខទៀតគឺបុកត្រីឆ្អើរជាមួយម្កាក់ បើញុំាជាមួយស្រាបៀរគឺថាកប់សារីម៉ង បើនិយាយពីភ្ញៀវគឺថាច្រើនពេលខ្ញុំទៅដល់សឹងនឹងអត់មានកន្លែងអង្គុយទៀត សេវាកម្មវិញមិនសូវរាក់ទាក់ទេ គាត់លក់បែបលក្ខណៈគ្រួសារ ។
♾ទីតាំងគាត់គឺផ្ទះល្វែងពិបាករឿងចំណតឡាន ម៉ូតូ មិនសូវរាក់ទាក់ភ្ញៀវទេ។
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ