ណែនាំពិសេសម្រាប់អ្នកដែលចូលចិត្តនំបញ្ចុកស្រុះមួយកន្លែងគឺត្រូវម៉ាច់តែម្ដងចាស👍🏻🍜🍲។បរិយាកាសហាងគាត់បែបធម្មតាៗតែមានភ្ញៀវច្រើនខ្លាំងមែនទែនរកកន្លៃអង្គុយមិនចង់បានទាល់តែឈររង់ចាំបន្តិច ហើយគាត់ក៏មានខ្ចប់និងកម្ម៉ង់តាម App Delivery 📦 ដែរណា។ ហាងគាត់មាន📍ទីតាំងនៅផ្ទះលេខ 17Eo ផ្លូវ 282 សង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ បើកលក់ចាប់ពីម៉ោង7ព្រឹកដល់ម៉ោង8យប់🕖🕗។ទាំងបុគ្គលិកនិងម្ចាស់ហាងការទទួលភ្ញៀវមានភាពរស់រវើកមិនយឺតយ៉ាវទេ👍🏻។ សម្រាប់រសជាតិនំបញ្ចុកវិញគឺឆ្ងាញ់សម្រាប់ខ្ញុំទាំងសាច់ទាំងគ្រឿងបើយើងចេះលាយគ្រឿងទឹកកាពិឲត្រូវទៀតរិតតែអេម👍🏻។តែភេសជ្ជៈខាងគាត់អត់សូវឆ្ងាញ់ទេ😩ចំណែកទឹកតែក៏ត្រូវគិតលុយដែរ 1កែវគឺ500៛។បន្ថែមពីនេះទៀតហាងគាត់ក៏មានហ្វឺដែរអ្នកទាំងគ្នា😊🍜🍲។ ចំពោះចំណុចកែប្រែគឺភេសជ្ជៈចង់ឲខាងគាត់គិតរឿងនេះឲបានដិតដល់ជាងនេះបន្តិចនឹងល្អតែម្ដង👍🏻។ចំណែកចំណតម៉ូតូឡានរៀងពិបាកដែរបើទៅចំពេលមនុស្សច្រើន😩។ សម្រាប់យោបល់ខ្ញុំចង់ឲអ្នកទាំងអស់គ្នាទៅញាំុផ្ទាល់វិញគឺឆ្ងាញ់ជាងបើខ្ចប់អាចនឹងបាត់បង់រសជាតិ។ អរគុណ….. #VONGSREYNICH
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន