ថ្ងៃនេះមកបែបកូរ៉េៗម្ដង របៀបជាប្រភេទ អាហារកូរ៉េ 🇰🇷 នៅម្ដុំសាលា IFL គឺហាង Go Go Seoul Korea IFL តែរាងខកចិត្ត 😢 សម្រាប់បរិយាកាសនៅទីនេះគឺលក្ខណៈស្រស់ស្អាត កាលីប សមរម្យបែបកូរ៉េៗ 🇰🇷 ដែលមានទាំងប្រភេទស៊ុប និងសាច់អាំងផងដែរុំ ចំពោះម្ហូបនៅទីនេះខ្ញុំហៅជាឈុតញាំជុំគ្នាជាមួយមិត្តភក្តិតម្លៃដូចជា45$ជាង អាចញាំបានគ្នា៥នាក់ មាន៤-៥មុខដែរ សម្រាប់ម្ហូបដែលខ្ញុំហៅទាំងស៊ុប🍜🥢🍱🥘 ទាំងសាច់អាំង ទាំងម្ហូបផ្សេងៗទៀតដែលខ្ញុំដាក់នៅក្នុងរូបគឺអត់ឆ្ងាញ់ទាំងអស់👎🏻 ទឹកជ្រលក់ក៏អត់ឆ្ងាញ់ ហើយតម្លៃវិញក៏មិនថោកប៉ុន្មានដែរ និយាយទៅពេលញាំហើយគឺស្ដាយលុយម៉ង🤥 ចំពោះសេវាកម្មវិញលឿន👍🏻ដោយសារតែអត់សូវមានមនុស្សច្រើន ប៉ុន្តែបុគ្គលិកមិនសូវជារួសរាយខ្លាំងដូចហាងដទៃអីទេ សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ នៅទីនេះមានកន្លែងចតគ្រប់គ្រាន់🚘🛵 សាកសមសម្រាប់មកជាលក្ចណៈគ្រួសារ ជួបជុំមិត្តភក្ដិ ម្ដងម្កាល #Noreak
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
  • សាកសមសម្រាប់ គូស្នេហ៍

0 Likes
10:10AM - 10:10PM$$