មីឆារោងកុនអង្គរអ្នកណាមិនស្គាល់ ល្បី២០ឆ្នាំជាងហើយ សម្រាប់អ្នកចូលចិត្តញាំអាហារតាមផ្លូវដូចខ្ញុំ មីឆារោងកុនអង្គរនេះនៅតែជាជម្រើសរបស់ខ្ញុំ ព្រោះខ្ញុំចូលចិត្តញាំមីឆា 🍝 ហើយនៅកន្លែងគាត់នេះខ្ញុំញាំតាំងពីតូចព្រោះក្បែរផ្ទះ គេលក់តាំងខ្ញុំមិនទាន់កើត 🤣 រសជាតិនៅតែឆ្ងាញ់ដដែលតាមបែបម្ហូបតាមចិញ្ចើមផ្លូវ 👍 មនថាញាំផ្ទាល់រឺខ្ចប់គឺនៅតែឆ្ងាញ់ រសជាតិទឹកសៀងរបស់គាត់ក៏ឆ្ងាញ់ដែរពេលញាំជាំមួយមីឆាទៅគឺត្រូវគ្នាម៉ង សម្រាប់ខ្ញុំខុសគេតិច ខ្ញុំចូលចិត្តទឺកឆាមីរបស់គាត់ហ្នឹងម៉ងគឺជាតិសាហាវណាស់🥰 ពេលដែលញាំកាន់តែឆ្ងាញ់នោះគឺកណ្ដាលយប់ម៉ោង១០ ដល់១២ហ្នឹងគឺឆ្ងាញ់សាហាវណាស់ 😋សម្រាប់តម្លៃឥលូវរាងថ្លៃជាងពីមុន មួយចាន១ម៉ឺនជាង តម្លៃរាងគួរសមដែរ ហេហេ😄 នៅទីនេះក៏មានសៀវម៉ៃ មានស៊ុបខួរជ្រូកដែរ អាចទៅសាកបានជាពិសេសបើអ្នកអត់ដែលញាំមីឆារោងកុនអង្គរ កុំភ្លេចទៅសាកទាំងអស់គ្នា✌🏻 #មីឆារោងកុនអង្គរ #Noreak #ឆ្ងាញ់
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន