មិនមានទិន្នន័យ
សហគមន៍អ្នកញុំា
ណែនាំកន្លែងថ្មី
មើលហើយឃ្លាន
អត្ថបទ
មិនមានទិន្នន័យ
ចុះឈ្មោះ
មុន
បន្ទាប់
ហាងខ្ចៅស្រីភ្លោះនេះឮល្បីថាឆ្ងាញ់តែសម្រាប់ខ្ញុំអត់ឆ្ងាញ់ហើយថ្លៃទៀត🥵។បរិយាកាសហាងអ៊ូអរហើយមនុស្សក៏ច្រើនទៀត🤯។ ហាងនេះមាន📍ទីតាំងនៅផ្ទះលេខ២៧B ផ្លូវ១៣៥/៤៥៦ សង្កាត់ទួលទំពូងទី១ បើកលក់ចាប់ពីម៉ោង🕗១២ថ្ងៃត្រង់ដល់ម៉ោង🕖៨យប់។ ចំពោះសេវាកម្មធម្មតាៗនិងពេលគិតលុយក៏យ៉ាប់ទៀតគ្មានបុងឲភ្ញៀវត្រឹមត្រូវ👎🏻។គាត់មានលក់ច្រើនមុខដូចជាខ្ចៅខ្ចង ពងទាកូនស្ងោរ/បំពង ពងមាន់អាំង ពងក្រួចស្ងោរ/បំពង ស្លាបមាន់អាំង ប្រហិតចម្រុះបំពង លៀសឆាអំពិលទំុ និងភេសជ្ជៈគ្រប់មុខ។ អ្វីដែលលេចធ្លោរជាងគេក្នុងហាងគឺខ្ចៅ និង ខ្ចង ព្រោះទឹកជ្រលក់គាត់ប្លែកពីគេបន្តិចគឺធ្វើបែបទឹកអំបិលមីហើយក៏ឆ្ងាញ់ជាងគេដែរក្នុងហាងគាត់ហ្នឹង។ ចំពោះមុខម្ហូបផ្សេងទៀតខ្ញុំមិនសូវពេញចិត្តទេព្រោះអត់ឆ្ងាញ់👎🏻។ សម្រាប់ចំណតម៉ូតូមិនអីទេអាចចតមុខហាងបានតែឡានរៀងពិបាកបន្តិចហើយ📍។
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
សាកសមសម្រាប់ គូស្នេហ៍
0 Likes
ខ្ចៅស្រីភ្លោះ ទួលទំពូង
•
12PM - 8PM
•
$