បង្អែមពងមាន់នេះល្ងសម្រាប់អ្នកចូលចិត្តប៉ូវអីចឹងទៅ រសជាតិគួរសម តែសម្រាប់ខ្ញុំរាងទ្រលាន់បន្តិចដោយសារតែវាមានពងមាន់ឆៅ ហើយខ្ញុំអត់សូវចំណូលអាឆៅហ្នឹង ហើយណាមួយទៀតទើបញាំអីឆ្អែត តែអ្នកចូលចិត្តគឺត្រូវម៉ង ក៏ប៉ុន្តែបើតៅហ៊្សាន់របស់គាត់ឆ្ងាញ់ ខ្ញុំចូលចិត្ត។ ចំណុចពិសេសរបស់គាត់គឺបង្អែមគាត់អត់សូវផ្អែមខ្លាំង ល្មមញាំ។😋
បើនិយាយពីតម្លៃបង្អែមគាត់រាងថ្លៃដែរមួយចាន៣៥០០ឡើងទៅ អ្នកទាំងអស់គ្នាអាចសាកបាន នៅច្រកទី១០ផ្សារអូរឬស្សី👍🏻
#Noreak
#Streetfood