ទឹកសណ្ដែកនំប៉ាវដែលឆ្ងាញ់និងល្បីខ្លាំងមែទែននៅផ្សារអូឬស្សី
ទឹកសណ្ដែកនិងនំប៉ាវដ៏ឈ្ងុយឆ្ងាញ់របស់អុីទូចដែលមានភ្ញៀវជាច្រើនបានស្គាល់ទីនេះហើយ ហើយក៏ជាម៉ូយរាប់ឆ្នាំដែរ🥰👍🏻។សម្រាប់បរិយាកាសហាងគាត់វិញគឺច្រើនមានតែភ្ញៀវខ្ចប់មិសូវមានអ្នកអង្គុយញាំទេ។ ហាងគាត់មាន📍ទីតាំងនៅផ្សារអូឬស្សីម្ដុំផ្លូវឌឿងហែមគាត់បើកលក់ម៉ោង6ព្រឹកដល់ម៉ោង4ល្ងាច⏰។គាត់មានទឹកសណ្ដែកច្រើនប្រភេទដូចជា សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកខ្មៅ សណ្ដែកស ទឹកល្ពៅ ហើយក៏មាននំប៉ាវមានស្នូល3មុខដូចជាស្នូលពងទាផ្អែម ស្នូលត្រាវ និងស្នូលសាច់ជ្រូក(ស្នូលប្រៃ)🥰☺️។ចំពោះរសជាតិវិញសម្រាប់ខ្ញុំគឺឆ្ងាញ់គ្រប់មុខតែម្ដងចាសទឹកសណ្ដែកឡើងឈ្ងុយហើយសាច់នំប៉ាវវិញឡើងទន់ល្មើយឆ្ងាញ់ខ្លាំងម៉ង និងតម្លៃសមរម្យ👍🏻។ ចំណតម៉ូតូងាយស្រួលចតតែឡានពិបាកចតបន្តិចហើយ។ ខ្ញុំណែនាំឲញាំនៅពេលក្ដៅៗគឺឆ្ងាញ់បំផុត👍🏻😋 #VONGSREYNICH
  • ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
  • ល្អសម្រាប់ អ្នកចូលចិត្តអារហារបែបហ័ស
  • ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
  • ល្អសម្រាប់ អ្នកសន្សំថវិកា