សាកសមសំរាប់អ្នកចូលចិត្តអាហារបែបចិន
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានញុាំ មីស៊ុបបែបចិនហើយមែនទេ ថ្ងៃនេះខ្ញុំចង់ណែនាំ និងប្រាប់ពីរស់ជាតិមីចិន និងអាហារដែរមានលក់នៅហាង ឆាង អាន សម្រាប់ខ្ញុំចូលចិត្តរសជាតិនៅទីនេះច្រើនមុខមែនទែន មីស៊ុប រស់ជាតិស្រាលតែឆ្ញាញ់ សាច់ចង្កាក់អាំង ផ្សិត🍄អាំងឆ្ញុយ និងមានមុខម្ហូបច្រើនទៀត តែអ្វីដែរអ្នកទាំងអស់គ្នាគួរតែទៅភ្លក់គឺខសាច់មាន់ ដែរខ្ញុំបានញុាំ គឺឆ្ញាញ់ប្លែកមិនធ្លាប់បានញុាំដែរ ញុាំជាមួយបាយគឺ អែមតែម្តង🤤🤤🤤 ចង់ដឹងកុំភ្លេចទៅសាកណា អូ ចង់ប្រាប់មួយទៀតសំរាប់ហាងគាត់មានតៅហ៊ូ ទឹកដោះគោ ក៏គួរអោយសាកដែរមិនផ្អែមខ្លាំង ឆ្ញុយៗ😋😋 អយស្ទើអាំងរសជាតិរៀងដិតប្រៃបន្តិច តែម្ហូបច្រើនមុខឆ្ញាញ់ត្រូវមាត់☺️បើទៅគួរតែញុាំណា ទីនៅជិតផ្សារដើមថ្កូវនេះឯង កុំភ្លេចប្រាប់ផងបើបានទៅណា🙏🙏😍
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន