សាច់អាំងបែបចិនដែលញាំទៅស្និទ្ធមាត់ហើយរសជាតិឆ្ងាញ់
នៅឆាងអាន សាច់អាំងបែបចិននេះគឺនៅក្នុងហាងមើលទៅមានអនាម័យជាងហាងមីចិនមួយចំនួនគ្រាន់តែការដេគ័រហាងរបស់គាត់រាងសាមញ្ញបន្តិច ហើយចំពោះបុគ្គលិករបស់ពួកគាត់មើលទៅសមរម្យ ហើយសេវាកម្មក៏រាងល្អគួរសមជាងហាងដទៃដែរ👍🏻
ចំពោះរសជាតិសាច់អាំង🍢 មីចិនអីនៅហាងគាត់គឺរសជាតិទទួលយកបានគ្រាន់តែសាច់អាំងគាត់រសជាតិរាងស្រាលបន្តិច តែអ្វីដែលពិសេសនៅហាងគាត់ហ្នឹងគឺខមាន់បែបចិនគាត់គឺរសជាតិឆ្ងាញ់ពេលញាំជាមួយបាន ខ្ញុំអត់ធ្លាប់ញាំពីមុនទេ តែនៅហាងគាត់ហ្នឹងឆ្ងាញ់មែន ហើយមានម្ហូបច្រើនមុខទៀតរសជាតិសុទ្អតែឆ្ងាញ់ហើយ ទទួលយកបានដូចឈាមទាអីហ្នឹងឆ្ងាញ់ ហើយផ្សិតម្ជុលអប់ក៏ឆ្ងាញ់ដែរគ្រាន់តែរាងប្រៃបន្តិចទេតែឆ្ងាញ់ ជាតិម៉ងហើយតម្លៃគាត់ក៏សមរម្យដែរ👍🏻✨
🚗🛵 មានកន្លែងចតគ្រប់គ្រាន់
📍 មានទីតាំងនៅម្ដុំផ្សារដើមថ្កូវ
#Noreak
#Streetfood
#ឆ្ងាញ់
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
-
សាកសមសម្រាប់ គូស្នេហ៍
-
ល្អសម្រាប់ អ្នកសន្សំថវិកា