អ្នកធ្លាប់ញាំមូកៈថៈនៅថៃ ដឹងតែពេញចិត្តកន្លែងនេះព្រោះរសជាតិដូចថៃចឹង
សម្រាប់កន្លែងគាត់គឺរសជាតិស្រដៀងហ្នឹងនៅថៃដែរ ព្រោះម្ចាស់ដូចជាជនជាតិថៃ ហើយបរិកាសក្នុងហាងគាត់មានក្នុងនិងក្រៅ បើញាំតែរបៀបស៊ុបនិងម្ហូបអាចញាំខាងក្នុង តែបើញាំសាច់អាំងមូកៈថៈនៅខាងក្រៅ 🖐🏻
ចំពោះរសជាតិឆ្ងាញ់ទទួលយកបាន និយាយទៅស៊េបម៉ងព្រោះរសជាតិរាងដិត តែតម្លៃគាត់រាងថ្លៃតិចដែរតែមិនថ្លៃអីពេកទេ
កន្លែងគាត់មានរបស់ពិសេសដូចជាកូកាដបបែបថៃ ដឺលមើលទៅបរិយាកាសដូចនៅថៃចឹង ហើយសេវាកម្មគាត់ក៏រាងល្អដែរ
អ្វីដែលគួរបន្ថែមសម្រាប់ខ្ញុំគាត់គួរចាក់បទចម្រៀងកំដរអារម្មណ៍នៅខាងក្រៅដែរទើបមើលទៅរាង chill 🍻
🚗🛵 កន្លែងចតស្រួលសម្រាប់ម៉ូតូតែឡានបាន1-2 អីទេ
#Noreak
#Streetfood
#ឆ្ងាញ់
-
ងាយស្រួលសម្រាប់ ក្រុមគ្រួសារ និងកុមារ
-
សាកសមសម្រាប់ ការជួបជុំមិត្តមិត្តភ័ក្តិ
-
ត្រូវសម្រាប់ អ្នកចូលចិត្តញ៉ាំច្រើន
-
សាកសមសម្រាប់ គូស្នេហ៍